Google តែងតែព្យាយាមលាក់មុខងារ សម្រាប់បិទការតាមដានទីតាំង (Location tracking) ពីអ្នកប្រើប្រាស់

0
8

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវតែងតែព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាងពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen Chai ដែលជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកតាមដានទីតាំងរបស់ក្រុមហ៊ុន ក៏មិនយល់ច្បាស់អំពីមុខងារកំណត់ការតាមដានទីតាំងនេះទៀតផង។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថាក្រុមហ៊ុន Google នៅតែអាចបន្តទាញយកទីតាំងរបស់អ្នកប្រើប្រាស់ទោះបីជាពួកគេបានបិទការតាមដានទីតាំង ហើយថែមទាំងបានបង្កប់មុខងារសម្រាប់បិទទីតាំងយ៉ាងសម្ងាត់ ដើម្បីចៀសវាងអ្នកប្រើប្រាស់អាចចូលទៅបិទមុខងារនេះបាន។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតទូរសព្ទមានដូចជាក្រុមហ៊ុន LG ដើម្បីឱ្យពួកគេជួយក្នុងការលាក់មុខងារតាមដានទីតាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here