គិតខ្លីម៉្លេះ! នារីម្នាក់ លេបថ្នាំសម្លាប់ខ្លួន ដោយសារមានវិបត្តិស្នេហា

0
8

ភ្នំពេញ៖ នារីរងគ្រោះម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីលេបថ្នាំសម្លាប់ខ្លួន ហេតុការណ៍នេះកើតហេតុ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោឈ្មោះ ហេង ហេង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២និង២នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណុន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរលក់ឥវ៉ាន់២៥០០៛នៅស្រុកភ្នំក្រវាញ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ និងក្រុមគ្រួសារសព ពិនិត្យ ធ្វើកោសល្យវិច្ឆ័យ លើសាកសពនារីរងគ្រោះ សាកសពគឺពុំមានស្លាកស្នាមរងរបួសគួរអោយកត់សម្គាល់នោះទេ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាដោយសារលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ដោយសារមានវិបត្តិស្នេហា។

លោកស្នងការរង បានបន្តថា ចំពោះសាកសពនារីរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here