ភ្នំពេញ៖ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយ:ពេល៣១ថ្ងៃ ខែឧសភា ឆ្នាំ២០២១ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយ:ពេល១ខែនៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១៨១ករណី(យប់៨១ករណី) បណ្តាលឱ្យមនុស្សចំនួន ១០៣នាក់បានស្លាប់, របួសសរុប ចំនួន២៦៤នាក់, របួសធ្ងន់ ចំនួន ១៣៤នាក់ និងរបួសស្រាល ចំនួន១៣០នាក់៕
