ភ្លើងប្រចណ្ឌ! បុរសម្នាក់កាប់សម្លាប់ប្រពន្ធ យ៉ាងអាណោចអាធមក្រៃលែង

0
13

ភ្នំពេញ៖ ដោយសារភ្លើងប្រចណ្ឌបណ្តាលឲ្យបុរសម្នាក់ក្លាយជាឃាតករកាប់សម្លាប់ប្រពន្ធ ដោយគ្មានញញើតដៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល១១នឹង០០នាទីយប់ នៅចំណុចក្នុងបន្ទប់ផ្ទះដែលកំពុងសាងសង់ជិតរួច ជាកម្មសិទ្ធរបស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់បណ្តាលឲ្យស្រ្តីជាជនរងគ្រោះស្លាប់នៅនឹងកន្លែងក្នុងថ្លុកឈាមគួរឲ្យអាណោចអាធមយ៉ាងក្រៃលែង។

តាមការរៀបរាប់របស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះស៊ុម ចាន់នី អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់មីហឹរ នៅផ្សារភួពុយ បានឲ្យដឹងថា រយៈពេលកន្លងមកអ្នកទាំងពីរបានធ្វើពិធីភ្ជាប់ពាក្យមានចាស់ទុំដឹងលឺតាំងពីឆ្នាំ២០១៨មកម្លេះ មិនទាន់បានរៀបការទេក៏ចេះតែរស់នៅជាមួយគ្នារហូតមក ប៉ុន្តែប្តីរបស់ជនរងគ្រោះតែងតែប្រច័ណ្ឌប្រពន្ធ រករឿងប្រពន្ធថាមានប្រុសថ្មី។ លុះដល់យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រហែលជាម៉ោង១១នឹង០០នាទី ជនដៃដល់ដែលជាឃាតករមានឈ្មោះ ឡូញ សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកទំនិញ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានយកពូថៅកាប់សម្លាប់ប្រពន្ធជាច្រើនពូថៅបណ្តាលឲ្យប្រពន្ធខ្លួនស្លាប់នៅនឹងកន្លែងដោយគ្មាននណាបានដឹងឡើយ រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩នឹង២៩នាទី ទើបបានដឹងថាប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា បុរសជាឃាតករមានប្រពន្ធពីរ៖ -ប្រពន្ធទី១ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ -ប្រពន្ធទី២(ស្រ្តីរងគ្រោះខាងលើ)ត្រូវជាប្អូនបង្កើតរបស់ខ្លួន។ ហើយកន្លងមកជននេះតែងតែចេញចូលទៅមក ម្តងទៅផ្ទះប្រពន្ធទី១ ម្តងមកផ្ទះប្រពន្ធទី២ តែងតែរករឿងដោយសារភ្លើងប្រច័ណ្ឌ។

ដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌបានដឹកនាំមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌចុះពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញនិងមន្ត្រីពេទ្យបច្ចេកទេសខេត្តបានពិនិត្យធ្វើកោសល្យវិច្ច័យទៅលើសាកសព ហើយបានសន្និដ្ឋានថាជនរងគ្រោះស្លាប់នៅអំឡុងម៉ោង១១នឹង០០នាទីយបថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយឃាតកម្មនេះអាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here