អាជ្ជាធរខេត្តតាកែវ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដចំនួន ៥០នាក់បន្ថែមទៀត ភាគច្រើនជាអាជីវករក្នុងផ្សារ

0
9

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញនិង បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥០នាក់ បន្ថែមទៀត ក្នុងនោះភាគច្រើនជាអាជីវករផ្សារ។

យោងតា មរយៈ សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here