ពលករខ្មែរ ១៨នាក់ ដែលទៅរស់នៅ និងធ្វើការខុសច្បាប់ នៅម៉ាឡេស៊ី នឹងត្រឡប់មកដល់មាតុប្រទេសវិញ នាល្ងាចថ្ងៃនេះ

0
7

ភ្នំពេញ៖ ដោយ​មានការជួយ សម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ពលករខ្មែរចំនួន ១៦នាក់ និង​កុមារ​២នាក់​ ដែល​បាន​មករស់នៅ​ និងធ្វើការ​ខុសច្បាប់​នៅប្រទេស​ម៉ាឡេស៊ី​ នឹង​ត្រឡប់មកដល់​អាកាស​យាន​​ដ្ឋាន​​​អន្តរជាតិ​​​​​​​ភ្នំពេញ​ តាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​១​ ខែ​មិថុនា​ វេលា​ម៉ោង ៥:៣៥នាទី​ល្ងាចនេះ។​

ជាមួយគ្នានោះ ស្ថានទូតក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មបញ្ឈប់​ការធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​។ លើសពីនេះត្រូវបន្តអនុវត្ត​ ឱ្យ​បានត្រឹមត្រូវ​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​ វិធានការ​ “៣ការពារ​ ៣កុំ” ដើម្បី​សុខភាព​ និង​សុវត្ថិភាព​សង្គម​ជាតិ​យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here