អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានមកដល់ភ្នំពេញហើយ

0
9

ភ្នំពេញ៖ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួលដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា”លោកស្រីអនុរដ្ឋមន្រ្តីមកទស្សនកិច្ចនៅកម្ពុជា ថ្ងៃនេះ គឺដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងទទួលជួបជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Ruth Sherman ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here