ទាំងព្រឹក! កម្មករជាច្រើននាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបើកបុកដើមឈើ នៅស្រុកឧដុង្គ

0
14

ភ្នំពេញ៖ រថយន្តដឹកកម្មករមួយគ្រឿង បានរ៉េចង្កូតទៅបុកដើមឈើ ពេញទំហឹង បណ្ដាលឲ្យកម្មករ កម្មការិនីជាច្រើននាក់ រងរបួសធ្ងន់ស្រាល ។ ករណីនេះបានកើតឡើងកាលពីម៉ោង ៦ព្រឹកថ្ងៃទី២ មិថុនានេះ នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បា រច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ។

រថយន្តបង្កម៉ាកហ៊ី យ៉ាន់ដាយពណ៌ស គ្មានស្លាកលេខ បើកប រដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ នៅ ភូមិត្បែ ង ឃុំរុងរឿង ស្រុកថ្ពងដោយធ្វើដំណើរ ពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចខាង លើបានរ៉េចង្កូតទៅបុកដើមឈើ តែម្ដង។

ដោយឡែកចំពោះមូលហេតុ ជាក់លាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើតាមការបញ្ជាក់ ពីកម្លាំងនគរបាល ក្រោយទទួលបានព័ត៌មានជំនាញ បានចុះទៅកាន់គោលដៅ និងបានជួយសង្រ្គោះបន្ទាន់ក្នុងនោះកម្មករកម្មការិនីរងរបួស មានចំនួន២១នាក់  ស្រី៩នាក់ក្នុងនោះ របួសធ្ងន់ចំនួន៦នាក់ស្រី កំលាំងនគរបាលកំពុងបន្តជួយជនរងគ្រោះផ្សេងទៀត។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here