បុរសម្នាក់ រត់គេចចេញពីមណ្ឌលចត្តាឡីស័ក ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង

0
6

ភ្នំពេញ៖ បុរសម្នាក់ រត់គេចចេញពីមណ្ឌលចត្តាឡីស័ក ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។

ករណីគ្រោះថ្នាក់នេះបានកើតឡើង នៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១១និង ២៣នាទីយប់ នៅចំណុចវត្តពពេចនៅលើផ្លូវលេខ៥៥ ស្ថិតនៅក្នុងភូមិក្របៅជ្រុំឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ឡាយ សុខាន់ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅក្នុងភូមិក្រូចឆ្មារឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ដែលមានទីតាំងនៅឃុំបាក់ចិញ្ចៀន រួចដើរតាមបណ្ដោយផ្លូវលេខ ៥៥ ឆ្ពោះទៅទិសខាងត្បូង មកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបុកចំពីមុខបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ រីឯអ្នកបើកបរបានបើករថយន្តគេចខ្លួនបាត់។

តាមប្រភពដដែលបានបន្តថា ជនរងរូបនេះធ្លាប់ប្រើប្រាស់នូវសារធាតុញៀនផងដែរ។ ចំពោះសាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here