គ្មានខ្វល់រឿងកូវីដ! ស្ត្រី៨នាក់ជុំគ្នា លេងល្បែងស៊ីសងនិងលក់ឆ្នោតវៀតណាម ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

0
11

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១៤ និង៣០នាទី បានធ្វើការបង្ក្រាបលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ និងលក់ឆ្នោតវៀតណាម) ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ក្នុងនោះអ្នកលេងបៀរចំនួន៦នាក់ និងអ្នកលក់ឆ្នោតវៀតណាម ចំនួន២នាក់ ស្ថិតនៅចំណុចបង្គោលគីឡូម៉ែតលេខ៥២១ ផ្លូវជាតិលេខ ៩ ស្ថិតភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាលស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា ជនសង្ស័យចំនួន៨នាក់មានឈ្មោះ៖ ១-ឈ្មោះ សៀ លេង ភេទស្រី (ម្ចាស់ផ្ទះ)។ ២-ឈ្មោះ កើត ធឿន ភេទស្រី។ ៣-ឈ្មោះ សេង នឿន ភេទស្រី។ ៤-ឈ្មោះ ទុយ ចាន់ថា ភេទស្រី។ ៥-ឈ្មោះ ធី សុជាតិ ភេទស្រី។ ៦-ឈ្មោះ ម៉េង នីម ភេទស្រី។ ៧-ឈ្មោះ ផៃ ចាន់នី ភេទស្រី លក់ឆ្នោតវៀតណាម (អ្នកចាត់ចែងស៊ីសង)។ ៨-ឈ្មោះ សៅ សុភ័ណ ភេទស្រី  អ្នកលក់ឆ្នោតវៀតណាម។ អ្នកទាំងអស់មានទីលំនៅភូមិកើតហេតុខាងលើ ។

វត្ថុតាងហកហូតរួមមាន៖ ម៉ាស៊ីនគិតលេខ (Casio) ចំនួន ២គ្រឿង, សៀវភៅកត់ឆ្នោតវៀតណាម ចំនួន៤ក្បាល និងប៊ិច ២ដើម, បញ្ជីកត់ឆ្នោតវៀតណាមចំនួន ៣៨សន្លឹក, លុយខ្មែរចំនួន ២០៦.៥០០រៀល និងលុយដុល្លារចំនួន ៥ដុល្លារ, បៀចំនួន ៣ហូរ កំរាលភួយ២ផ្ទាំង។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here