កូវីដ១៩៖ អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ ដាក់បំរាមគោចរ និងរឹតត្បិតមូលដ្ឋានអាជីវកម្មលក់ដូរ ក្នុងភូមិសាស្ត្រស្រុកកំរៀង

0
9

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការបន្ទាន់ៗ ជាច្រើនក្នុងថ្ងៃតែមួយ បន្ទាប់ពីរកឃើញករណីឆ្លងជិត៧០នាក់ ដែលជាតួរលេខខ្ពស់មូយ មិនធ្លាប់មាន នៅក្នុងភូមសាស្រ្តខេត្តមួយនេះ។

សូមបញ្ជាកថា កាលពីថ្ងៃទី២ ឧសភា ម្សិលមិញរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ មកពីខេត្តប៉ៃលិនចំនួន៦០នាក់ ស្រុកសំពៅលូនចំនួន១នាក់ ក្រុងបាត់ដំបងចំនួន៣នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងករណីជាសះស្បើយ ចំនួន១២នាក់។

ជាការឆ្លើយតបភ្លាមៗ អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្ដោះ អាសន្ន ទីតាំងចំនួន ១៧កន្លែង ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង រហូត ដល់មានការសម្រេច ជាថ្មី។

មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានដាក់ចេញ វិធានការរដ្ឋបាល ជាបណ្តោះអាសន្ន បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរ អាហារ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជន ស្រុកកំរៀង។
សូមបញ្ជាក់ថា ចាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកឆ្លងសរុប ចំនួន៣០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១០៥នាក់ និងមានករណីស្លាប់២នាក់ ព្រមទាំងមានអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំនួន១៩៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here