ភ្នំពេញ៖ សម្ដេចពិជ័យពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា ក្នុងនាមជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា នឹងចូលរួមសង្គ្រោះជាតិក្នុងគ្រាមានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចព ទៀ បាញ់ បានមានប្រសាសន៍ថា ការចូលរួមសង្គ្រោះជាតិឱ្យរួចផុតពីភាពឈឺចាប់ខ្លោចផ្សា នៃរបបខ្មែរក្រហម បានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិរបស់វីរជន ដូចពាក្យចាស់ពោលថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក។
ប្រមុខការពារជាតិរូបនេះបញ្ជាក់ថា “ក្នុងនាមជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិក្នុងគ្រាដែលប្រទេសជាតិមានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត ដើម្បីភាពសុខសាន្តរបស់ជាតិនិងប្រជាជន”៕