ប្រធានរដ្ឋសភាកម្ពុជា-វៀតណាមសង្ឃឹមថារដ្ឋាភិបាលប្រទេសទាំងពីរ នឹងបញ្ចប់ការងារបោះបង្គោលព្រំដែន នៅសេសសល់១៦%ទៀត

0
8

ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន ៨៤% ហើយសង្ឃឹមថារដ្ឋាភិបាលទាំងពីរនឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
ឆ្លៀតឱកាសនោះ សម្តេច ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមដែលបានផ្តល់ជំនួយថវិកាប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជាក្នុងការសាងសង់អគាររដ្ឋបាលសភាដែលមកទល់ពេលនេះគម្រោងបាននិងកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here