តៃកុងឡានឈ្នួល និងកម្មការិនីរោងចក្រទៅពីភ្នំពេញ រកឃេីញឆ្លងជំងឺកូវីដ នៅខេត្តស្វាយរៀង

0
11

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ករណី លើកម្មការិនី ធ្វើការនៅរោងចក្រ មកពីរាជធានីភ្នំពេញ និងតៃកុងឡានឈ្នួលម្នាក់។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ-១៩៖

-ស្រ្តីឈ្មោះ ឆ្មា ផា អាយុ ២៨ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រឥណ្ឌា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាត់ដេរសម្កៀកបំពាក់ មានស្រុកកំណើតនៅភូមិព្រៃក្តី ឃុំគគីរ
-ម្ចាស់រថយន្តឈ្នួលឈ្មោះ អឺល ភាក់ អាយុ37ឆ្នាំ ម៉ាក SANGYONG ពណ៌លឿង ស្លាកលេខ ភ្នំពេញ 2BB-6450 គិតចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរ មូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here