អភិបាលខេត្តកណ្ដាល បញ្ជាក់ពីការតវ៉ាដីធ្លីរហូតឈានដល់ផ្ទុះអាវុធ និងបិទផ្លូវជាតិលេខ៥១

0
13

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាលកាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានសេចក្ដីជូនដំណឹងស្ដីពីការប្រមូលផ្ដុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួលនិងបានបណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់យោធា១គ្រាប់ផងដែរ។

តាមរយៈសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដីចម្ការបារាំងនោះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការពារជាតិ និងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ពោលគឺត្រៀមទុកជាទីតាំងសម្រាប់ដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិតតំបន់។

ទន្ទឹមនឹងនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក៏បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល ពិតប្រាកដក្នុងរង្វង់ដីចម្ការបារាំង ដែលមានទំហំប្រមាណ ២៨០ ហិកតា។

ជាមួយគ្នានេះរដ្ឋបាលខេត្តកណ្ដាលបានស្នើដល់បងប្អូនប្រជាពលរដ្ឋបើកផ្លូវឲ្យមានការធ្វើចរាចរណ៍ជាធម្មតាឡើងវិញនិងសូមមានការអត់ធ្មត់ចូលរួមសម្របសម្រួលដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់។ករណីមិនគោរពតាមការណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here