ឈប់បានឈប់ទៅ! ត្រឹម១ខែមានអ្នកស្លាប់ដោយសារពុលស្រា ជាង៣០នាក់ហើយ

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ថាបានរកឃើញករណីពុលស្រាស្លាប់ចំនួន៧នាក់ទៀតនៅស្រុកក្រគរ ខេត្ត ខេត្តពោធិ៍សាត់ ដែលករណីនេះធ្វើឲ្យមនុស្សសរុ ប៣១នាក់ហើយស្លាប់ដោយសារពុលស្រាក្នុងខេត្តចំនួន៣ផ្សេងគ្នាក្នុងរយៈពេលមួយខែ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះក្រសួងក៏បានបន្តថាតាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ហើយនិងការសាកសួរបានរកឃើញ ថា មានការស្លាប់ដោយសារសង្ស័យពុលស្រា ស និងស្រាថ្នាំ ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងលើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសាស្រាដែលមានជាតិមេតាណុលខ្ពស់និងមានការយឺតយ៉ាវក្នុងការស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here