អបអរសាទរ! អ្នកជំងឺកូវីដ១៩ម្នាក់មានសភាពធ្ងន់ធ្ងរ បានវះកាត់សម្រាលកូនដោយជោគជ័យ

0
13

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ម្នាក់ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រូពេទ្យជួយធ្វើការវះកាត់សម្រាលកូនបានដោយជោគជ័យ ខណៈម្ដាយត្រូវក្រុមគ្រូពេទ្យចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត។

លោកសេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា អ្នកជំងឺឈ្មោះ យ៉ាត ចេក អាយុ ២៩ភេទស្រី មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហេីម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពេាះឆ្លងទន្លេនៅឡើយទេ ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ ក្រុមគ្រូពេទ្យក៏បានសំរេច ធ្វើការវះកាត់យកកូនចេញ កាលពីយប់ថ្ងៃទី៤ ខែ មិថុនា ២០២១បានដោយជោគជ័យ។

យោងតាមប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងបានឲ្យដឹងថាការវះកាត់សង្គ្រោះកូនបានដោយជោគជ័យគឺបានកូនប្រុសម្នាក់ ទំងន់ 2,8 kg កូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here