ខឹងប្រពន្ធឥតខាន់ស្លាយកកូនតូចរត់ចេញពីផ្ទះ ប្ដីជាប៉ូលិសទ្រាំមិនបាន ក៏ផ្ទុះអាវុធ៣គ្រាប់

0
9

ភ្នំពេញ៖ ខឹងប្រពន្ធយកកូនតូចរត់ចេញពីផ្ទះបុរសជាប្ដីដែលគេស្គាល់ថាជាមន្ត្រីនគរបាលជាតិថ្នាក់អនុសេនីយ៍ទោ ឈ្មោះឌួង សាងគ័ង បានផ្ទុះអាវុធចំនួន៣គ្រាប់ កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រោយផ្សារទំនើបសាម៉ូដាតា ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ចំពោះមូលហេតុនៃការផ្ទុះអាវុធខាងលើបណ្ដាលមកពីខាងបុរសជាប្ដីខឹងប្រពន្ធ ដែលពុំបានការតាមប្រពៃណីនិងស្របតាមផ្លូវច្បាប់នោះទេហើយបានរួមរស់ជាមួយគ្នារហូតមានកូនមួយបែរស្ត្រីជាប្រពន្ធក៏បានមកយកកូនរត់គេចចេញពីផ្ទះ ដែលទើបសម្រាលបានជាង ១ខែ ហើយកូននោះគឺនៅផ្ទះខាងបុរសជាប្តី កន្លងមកប្តីប្រពន្ធខាងលើតែងតែឈ្លោះគ្នាជាញយដង ព្រោះបញ្ហាគ្រួសារមិនចុះសម្រុងគ្នា និងស្នាក់នៅផ្ទះផ្សេងគ្នា។ លុះថ្ងៃកើតហេតុនេះស្រាប់តែប្រពន្ធបានមកយកកូនពីបុរសជាប្តីទៅស្នាក់នៅផ្ទះខ្លួន តែប្តីពេលឃើញបែបនេះមិនសុខចិត្តផ្ទុះកំហឹង ក៏ដកអាវុធខ្លីមួយដើម បាញ់គម្រាមមេឃចំនួន០៣គ្រាប់ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ គឺបាញ់ឡើងលើ។

ក្រោយពេលកើតហេតុការណ៍នេះ សមត្ថកិច្ចនគបាលនៃអធិការក្រុងព្រះសីហនុ បានចុះមកកន្លែងកើតហេតុ និង នាំខ្លួនជនបង្កបាញ់បោះសេរីខាងលើ យកទៅសួរនាំ ដើម្បីបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here