កម្មករទូកនេសាទម្នាក់ រអិលជើងធ្លាក់ចូលសមុទ្រ លិចបាត់រកមិនទាន់ឃើញ!

0
8

ភ្នំពេញ៖ មានកម្មករទូកនេសាទសមុទ្រម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកសមុទ្រ លិចបាត់រកមិនទាន់ឃើញនៅឡើយទេ។ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៌បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួមនិងក្រុមទូកនេសាទផ្សេងទៀតបាននាំគ្នាចេញស្វែងរុករកជនរងគ្រោះភ្លាមៗដែរ តែ មិនទាន់ដឹងថា ជនរងគ្រោះមានវាសនាយ៉ាងណានោះទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទូកនេសាទមាន ឈ្មោះ យិត គៀវ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅស្ថិតនៅភូមិ ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ចំណែក ជនរងគ្រោះមានឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕

LEAVE A REPLY

Please enter your comment!
Please enter your name here