ភ្នំពេញ៖ ជនសង្ស័យឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានប្រេីកាំបិតបុ័ងតោ កាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហេីយ។
យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យម្នាក់ដែលបានកាប់ជនរងរងគ្រោះជាគូទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ហើយជាជនដៃដល់ រួមទាំងវត្ថុតាងកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕


