អតីតអ្នកចម្រៀងអាយ៉ៃ វ៉ាន ឆរី ស្រែករកយុត្តិធម៍ក្រោយស្វាមីលួចរៀបការជាមួយស្រីផ្សេង

0
10

ភ្នំពេញ៖ បេីនិយាយពីសិល្បៈអាយ៉ៃនៅក្នុងប្រទេសកម្ពុជាទស្សនិកជនប្រាកដជានឹកឃើញយ៉ាងច្បាស់ទៅដល់លោកគ្រូ ព្រហ្មម៉ាញ ជាក់ជាមិនខាន ខណៈថ្មីៗនេះអ្នកនាង វ៉ាន ឆរី ជាអតីតដៃគូចម្រៀងអាយ៉ៃរបស់លោកគ្រូ ព្រហ្មម៉ាញ ដែលតាំងពីរៀបការមានគ្រួសាររួចរាល់មកមិនដែលឃើញវត្តមានអ្នកនាងក្នុងការសម្ដែងសោះនោះ បានស្រែករកយុត្តិធម៍ក្រោយដឹងថាស្វាមីខ្លួនលួចរៀបការជាមួយស្រីថ្មី ទាំងមិនបានលែងលះដាច់ស្រាច់ជាមួយអ្នកនាង។

ក្រោយពីបាត់វត្តមាន ក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះអ្នកនាង វ៉ាន ឆរី អតីតអ្នកចម្រៀងអាយ៉ៃ រូបនេះបានបង្ហោះវីដេអូក្នុងបណ្ដាញសង្គមស្រែករកយុត្តិធម៌ បន្ទាប់ពីអ្នកនាងបានរៀបការជាមួយស្វាមី អាណិកជនខ្មែរញូសឺឡែន ហើយត្រូវបានស្វាមីធ្វើបាបចិត្តលួចការប្រពន្ធក្រោយក្នុងខេត្តបន្ទាយមានជ័យ ទាំងមិនព្រមចូលខ្លួនដោះស្រាយជាមួយអ្នកនាងឡើយ។

អ្នកនាង វ៉ាន ឆរី ក៏បានលើដៃសំពះស្នើសុំឱ្យឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជួយអន្តរាគមន៍ដល់រូបនាងផង ព្រោះថានាងត្រូវបានប្ដីបោកប្រាស់ចិត្តបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ថែមទាំងលួចទៅចុះអេតាស៊ីវិលប្រពន្ធថ្មីថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here