ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ដលកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ លោក ហេង រតនា បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសម្រាប់បម្រើប្រតិ្តបត្តិការបោសសម្អាតមីន។
ក្នុងជំនួបជាមួយលោក លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់និងនៅកម្ពុជាលោក ហេង រតនា បានលើកឡើងពីកិច្ចសហប្រតិបតិ្តការវាងកំលាំងស៊ីម៉ាក់និងអង្គការ APOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីន ដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។
សូមបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុនិង សុខភាព ហើយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។
លោក ហេង រតនា បញ្ជាក់ថា” បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់និងAPOPO សហការប្រើប្រាស់កណ្តុរចំនួន៥៧ក្បា សំរាប់បំរើប្រតិ្តបត្តិការបោសសម្អាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល”។
លោក បន្តថា ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅបំរើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគីនោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពី ស៊ីម៉ាក់ដើម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។
ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក្នុងការគាំទ្រកិច្ចប្រតបតិ្តការ របស់អង្គភាពស៊ីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕