អ្នកជាប់ពាក់ព័ន្ធក្នុងពិធីភ្ជាប់ពាក្យមួយ នៅក្រុងសិរីសោភ័ណ រកឃេីញឆ្លងកូវីដ១៩ជាបន្តបន្ទាប់

0
11

ភ្នំពេញ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានធ្វេីការប្រមូលអ្នកចូលរួមពិធីភ្ជាប់ពាក្យមួយនៅ សង្កាត់កោះពងសត្វ បានរកឃេីញវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ក្រោយមានអ្នកវិជ្ជមានកូវីដ-១៩ បានចូលរួម។

គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២១នេះ អាជ្ញាធរ ក្រុង បានប្រមូលអ្នកជាប់ពាក់ព័ន្ធបន្ថែម៤៧នាក់ ក្នុងនោះរកឃេីញវិជ្ជមានកូវីដ-១៩ ម្នាក់ ដែលបានចូលរួមពិធីភ្ជាប់ពាក្យខាងលេី។ យុវតីវិជ្ជមានខាងលើឈ្មោះ សុខ សុវណ្ណធីតា អាយុ១៩ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អាជ្ញាធរ ក៏ស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត ដេីម្បីយកសំណាក់វិភាគរកកូវីដ-១៩។ ដោយឡែកអ្នកដែលធ្វើតេស្តលេីកទី១ អវិជ្ជមាន អាជ្ញាធរ ឲ្យត្រលប់ទៅធ្វេី ចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវិធានការសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here