ជីវិតមើលមិនឃើញ! កម្មករធ្វើផ្លូវល្បឿនលឿនម្នាក់ ត្រូវរ៉ូឡូកិនស្លាប់ ខណៈកំពុងអង្គុយនៅលើផ្លូវ

0
10

ភ្នំពេញ៖ បុរសជាកម្មករធ្វើផ្លូវល្បឿនលឿនម្នាក់ ត្រូវបានរ៉ូឡូកិនថ្នល់ដាច់ហ្វ្រាំង ជ្រុលកិនស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៣០នាទី លើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរ៉ូឡូ១គ្រឿងពណ៌លឿង ម៉ាកLIUGONG គ្មានពាក់ស្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ( គេចខ្លួនក្រោយពេលកើតហេតុរួច) បើកបរពីទិសខាង លិចទៅ ទិសខាងកើត។

ប្រភពបន្តថា ពេលបើកមកដល់ចំណុចខាងលើរ៉ូឡូបាន ដាច់ហ្វ្រាំងជ្រុលទៅមុខកិនឈ្មោះ មួង សាមឿ ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាកម្មករធ្វើផ្លូវល្បឿនលឿន ដែលកំពុង អង្គុយនៅលើផ្លូវ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នវត្ថុតាងចាត់ចែងយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងគង។ ចំណែកសាកសព ក្រោយពី ធ្វើកោសល្យវិច័យរួចរាល់បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យបានប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here