អភិបាលខេត្តកែប បញ្ជាឱ្យរុះរេីបដាឬផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ ដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

0
11

ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ទៅកាន់ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទឱ្យរុះរេីបដា ឬផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធ នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី៧ មិថុនាបានបញ្ជាក់ថា ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយសារអប់រំពាក់ព័ន្ធនឹងវិធានការការពារជំងឺ កូវីដ ១៩ ពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅតាមសួនច្បារ និងទីតាំងសាធារណៈមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី១០ ខែមិថុ នា ឆ្នាំ២០២១ត់ទៅ។

ផ្អែកលើបញ្ហានេះ ស្នើលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែលក្រុមហ៊ុនបានដាក់កន្លងមកដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩(ការបោះពុម្ពខ្លឹមសារអប់រំជាបន្ទុករបស់រដ្ឋបាលខេត្ត) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។

ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here