មិត្តដែកថែប ប្រកាសគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ 

0
8
ភ្នំពេញ៖ លោក វ៉ាងយី (Wang Yi) ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញមុខអះអាងថា ភាគីចិនគាំទ្រកម្ពុជា យ៉ាងពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺកូវីដ-១៩។នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។
ការអះអាងបែបនេះបានធ្វើឡើង នាថ្ងៃទី៨ ខែមិថុនាក្នុងឳកាសលោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមានជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
លោក Wang Yi មានប្រសាសន៍ថា “ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសកូវីដ-១៩ នឹងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង”។
សូមរំលឹកផងដែរថា វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណងជំហានទី៤ របស់ចិនជូនចំពោះកម្ពុជា និងវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here