រកឃើញទាហាន៥នាក់ នៅខេត្តសៀមរាបឆ្លងកូវីដ១៩

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានរកឃើញទាហានចំនួន៥នាក់ ឆ្លងកូវីដ១៩ ក្នុងចំណោមអ្នកឆ្លងសរុប២០នាក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ទាហានដែលឆ្លងកូវីដទាំង៥នាក់នោះរួមមាន៖

១- ឈ្មោះ សេម សុខសាន្ត ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ យោធិន។
២- ឈ្មោះ ហឿង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប មុខរបរ យោធិន។
៣- ឈ្មោះ ជៀវ សំអឿន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៤- ឈ្មោះ ជន់ សឿន ភេទស្រី អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។
៥- ឈ្មោះ សែន សៃ ភេទប្រុស អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង មុខរបរ យោធិន។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថាចំពោះករណីឆ្លងពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៩នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ ស្លាប់២នាក់ និង១៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here