ការរាយការណ៍របស់ពលរដ្ឋ ជាសារសំខាន់សម្រាប់ការការពារសត្វព្រៃ

0
6

ភ្នំពេញ៖ សត្វ ស្ទាំងលលក មួយក្បាលបានជួយសង្គ្រោះពីការរក្សាទុកជាសត្វចិញ្ចឹម ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានជួយសង្គ្រោះ បន្ទាប់ពីពលរដ្ឋម្នាក់បានរាយការណ៍ ពេលឃើញសត្វមួយក្បាលនេះត្រូវបានគេរក្សាទុកដែលនេះសបង្ហាញឲ្យឃើញថាការរាយការណ៍របស់ពលរដ្ឋ ជាសារសំខាន់សម្រាប់ការការពារសត្វព្រៃ។
យោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ពមិត្ដសត្វព្រៃបានឱ្យដឹងថា កាលពីខែមុនសត្វស្ទាំងលលកមួយក្បាលនេះត្រូវបានជួយសង្គ្រោះពីអ្នកបើកតុកតុកម្នាក់ដែលបានកំពុងរក្សាវាទុកជាសត្វចិញ្ចឹម។ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់បានចេញប្រតិបត្តិការបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ដែលគាត់បានប្រទះឃើញសត្វមួយក្បាលនេះ។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានលើកឡើងថាការរាយការណ៍បែបនេះពិតជាមានសារៈសំខាន់សម្រាប់ការការពារសត្វព្រៃនៅកម្ពុជា។
ប្រសិនបើលោកអ្នកប្រទះឃើញសត្វព្រៃត្រូវបានគេដាក់លក់ឬរក្សាទុកជាសត្វចិញ្ចឹមដោយរួមទាំងសត្វអណ្តើក សូមហៅទូរស័ព្ទទៅក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់ តាមរយៈលេខប្រចាំការ ០១២ ៥០០ ០៩៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here