ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្រ្ដស្រុកសូទ្រនិគម និងស្រុកជីក្រែង។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមិថុនា បានឲ្យដឹងថា កំណត់តំបន់ក្រហម នៅភូមិសាស្រ្ដឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, តំបន់លឿងទុំ នៅភូមិសាស្រ្ដឃុំគោកធ្លកក្រហម ស្រុកជីក្រែង និងតំបន់លឿង នៅភូមិសាស្រ្ដឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
សេចក្ដីសម្រេចដដែលឲ្យដឹងទៀតថា សម្រេចបិទខ្ទប់ភូមិសាស្រ្ដដែលមានការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង៕
ខាងក្រោមនេះជា សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖