ឃាត់ខ្លួនក្មេងទំនើង២ក្រុម បង្កភាពអនាធិបតេយ្យតាមទីសាធារណៈ យកមកដុះក្អែល

0
5

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន២ក្រុមមានគ្នាចំនួន ៧នាក់ ដែលបង្ករជម្លោះឈ្លោះប្រកែកគ្នានៅចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានឲ្យដឹងថា ក្រុមទី១មានគ្នាចំនួន៥នាក់ ១.ឈ្មោះ ចិន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ២.ឈ្មោះ ទ្រី វណ្ណឆ័យ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៣.ឈ្មោះ ចាន់ អាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៤.ឈ្មោះ សុត ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិភ្នំ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៥.ឈ្មោះ រស់ ប៊ុនវីន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុមទី២មានគ្នា២នាក់ ១.ឈ្មោះ តាំង គឹមឡុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិភ្នំកន្ទួត ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២.ឈ្មោះ ហ៊ុន គឹមលៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្រេះ ឃុំតាគី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង៧នាក់ខាងលើកម្លាំងនគរបាលជំនាញបានធ្វើការអប់រំនិងកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះតទៀត រួចប្រគល់ជូនទៅអាណាព្យាបាលយកទៅអប់រំបន្តនៅសហគមន៍វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here