អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍ខ្លោងទ្វារតាកាវ នៃអតីតរាជធានីអង្គរធំជាបណ្តោះអាសន្ន

0
9

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១តទៅ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ (ខ្លោងទ្វារខាងលិច)នៃអតីតរាជធានីអង្គរធំបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល រើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និងបំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់ត្រូវបិទខ្លោងទ្វារនេះ។

ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិអប្សរា ក៏ដូចជា ធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here