រយៈពេល៥ខែ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង១២លានដុល្លារ កើនឡើង១០ភាគរយ

0
6

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១២,៥០១,៦៨៦ដុល្លារ មានការកើនឡើង១០ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន១១,៤១១,៧៨៦ដុល្លារ។

យោងតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី១០ ខែមិថុនាបានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៥ខែនេះរួមមាន៖

ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ៩,៦៧៣,៦៩៨ដុល្លារ។
ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៣៧២,៩៨៥ដុល្លារ។
ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ១៧៣,៦១០ដុល្លារ។
ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,២៨១,៣៩៣ដុល្លារ។

ប្រភពបញ្ជាក់ទៀតថា ចំពោះចំណូលប្រចាំខែឧសភា ដែលកំពង់ផែស្វយ័តភ្នំពេញ ទទួលបានសរុបមានចំនួន ២,៣៩៤,៩៨១លានដុល្លារ មានការកើនឡើង៣៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ១,៧៤៧,១០៥ដុល្លារ។

សម្រាប់ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានប្រចាំខែឧសភា រួមមាន៖ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ១,៩១៩,៩៣៧ដុល្លារ។ ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៥៦,៨៩០ដុល្លារ។ ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥៥,៨៧៥ដុល្លារ។ ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១៦២,២៧៩ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here