អាជ្ញាធរស្រុកស្រីសន្ធរ ចុះបិទផ្សារព្រែករំដេង និងបិទខ្ទប់ផ្ទះពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ក្នុងឃុំចំនួន៥

0
10

ភ្នំពេញ៖ អាជ្ញាធរស្រុកស្រីសន្ធរ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចុះបិទខ្ទប់បណ្ដោះអាសន្នផ្ទះប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងឃុំចំនួន៥ ឃុំរួមនិងបិទខ្ទប់ផ្សារព្រែករំដេង ហើយបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បី ពិនិត្យសុខភាព។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។

អភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា ក្រុមការងារស្រុកស្រីសន្ធរ បានចុះធ្វើការគ្រប់គ្រង និងបិទខ្ជប់ជាបណ្តោះអាសន្ន នូវផ្ទះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ និងប្រជាពលរដ្ឋដែលអាជ្ញាធរស្រុក ឃុំ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែករំដេង ឃុំព្រែកពោធិ៍ ឃុំប្រាំយ៉ាម និងឃុំស្វាយពោធិ៍ និងបិទខ្ទប់ផ្សារព្រែករំដេង ឃុំព្រែករំដេង រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា នៅថ្ងៃដដែលនេះលោកបានអនុញ្ញាតឱ្យការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្រីសន្ធរបន្តស្រាវជ្រាវ រកមុខសញ្ញាដែលពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដក្នុងនោះ រកឃើញប្រជាពលរដ្ឋមានទាក់ទង និងអ្នកវិជ្ជមានកូវីដ19 ឈ្មោះ ប៊ូ ទ្បុងហ៊ួរ ចំនួន៦៨នាក់ និងរកឃើញ១៤នាក់ មានវិជ្ជមានកូវីដ១៩ និងប្រជាពលរដ្ឋភូមិទូរ៉ី ០៤នាក់ រកឃើញ១នាក់ មានវិជ្ជមានកូវីដ១៩ សរុបអាជ្ញាធរស្រុក បានរកឃើញមនុស្ស១៥នាក់ មានវិជ្ជមានកូវីដ១៩។

បច្ចុប្បន្នទាំង១៥នាក់ខាង អាជ្ញាធរបានបញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តកំពង់ចាម ចំណែកអ្នកពាក់ព័ន្ធមួយចំនួនតម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ដោយអាជ្ញាធរបិទខ្ទប់ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here