ស្ងាត់ៗតើកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ពិតជាចូលផលិតកម្មGalaxy មែនឬ?

0
8

ភ្នំពេញ៖ កំពូលតារាចម្រៀងដែលមានគ្រួសារ និងកូនៗជាទីស្រឡាញ់ហើយក្ដី តែនៅមានរូបរាងសង្ហាគ្មានបុរសណាប្រៀបផ្ទឹមបាន ហើយសំឡេងដ៏សែនពិរោះស្ថិតក្នុងបេះដូងអ្នកគាំទ្រ មិនក្រោម២០ឆ្នាំកន្លងមកហើយនេះ បើតាមការសង្ស័យរបស់អ្នកគាំទ្រ គិតថាលោកលោក ខេមរៈ សិរីមន្ដ អាចនឹងដើរចូលផលិតកម្ម Galaxy Navatra នៅពេលឆាប់ៗនេះព្រោះគេសង្កេតឃើញថាលោកដូចជាបង្កើតទំនាក់ទំនងជាមួយតារានៅក្នុងផលិតកម្មនេះ ជាញឹកញាប់។

នាពេលថ្មីៗនេះមូលហេតុដែលធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យព្រោះបានឃើញកញ្ញា តន់ ច័ន្ទសីមា បង្ហោះរូបភាព និងសារមួយឃ្លាថា «ថ្ងៃនេះបំពេញការងារជាមួយលោកពូ ខេមរៈ សិរីមន្ត ជាលើកដំបូងសូមផ្ញើក្តីនឹករលឹកដល់ពុកម៉ែបងប្អូនផង បងប្អូនទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?»។
ពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពនានាបញ្ជាក់ថា តារាចម្រៀង ខេមរៈ សេរីមន្ត មិនបានចូលរួមក្នុងផលិតកម្ម Galaxy Navatra នោះទេ ពោលសកម្មភាពខាងលើគ្រាន់តែជាការថតស្ពតពាណិជ្ជកម្មតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here