មានភរិយានិងកូនដល់ទៅ ២នាក់ ហើយ កែវ វាសនា ទើបរអ៊ូរឿងនេះ…

0
10

ភ្នំពេញ៖ តារាចម្រៀងប្រុសសំឡេងក្រអ៊ួនក្រអ៊ៅ លោក កែវ វាសនា ដែលសព្វថ្ងៃមានភរិយានិងកូនស្រី ប្រុសជាទីស្រលាញ់ចំនួន ២នាក់ហើយនៅតែប្រឡូកក្នុងវិស័យសិល្បៈ ទោះបីជាគ្រប់គ្នាបានដឹងច្បាស់ថា ភរិយារបស់លោកគឺជាថៅកែហាងពេជ្រហើយក្ដី ស្រាប់តែថ្មីៗនេះលោកបានរអ៊ូពីការលំបាករបស់កូនទាំង២ ទៅវិញ។

នាពេលថ្មីៗនេះនៅលើបណ្ដាញសង្គមផេកហ្វេសបុកផ្ទាល់ខ្លួនរបស់លោក កែវ វាសនា បានបង្ហោះរូបជាមួយកូនប្រុស ស្រី អមជាមួយសារមួយឃ្លាថា «កូរក៏កូរ យកចិត្តក៏យកចិត្ត ចង់ក្រញ៉ាញ់ខួរហើយ មានតែពីរនេះដូចមាន១០នាក់ចឹង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here