មេបក្សយុវជនកម្ពុជា! ប្រជាជាតិមួយនឹងបាត់បង់បើសិនមានពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន

0
13

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាប្រជាជាតិមួយនឹងបាត់បង់បើសិនមានពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន ឬបាត់បង់ឧត្តមគតិ ដើម្បីជាតិខ្លួនឯង។

លោកពេជ្រ ស្រស់ បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១២ ខែមិថុនានេះថា” ជាតិនិយម ប្រជាជាតិមួយ នឹងបាត់បង់បើសិនមានពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន ឬបាត់បង់ឧត្តមគតិ ដើម្បីជាតិខ្លួនឯង ហើយអ្នកដែលបំផ្លាញជាតិមុនគេ គឺផ្តើមចេញពីពលរដ្ឋដែលមានសិទ្ធិ សម្រេចលើកិច្ចការជាតិ (អ្នកធ្វើការរដ្ឋ)មិនស្មោះត្រង់នឹងជាតិខ្លួនឯង គិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន លក់ជាតិខ្លួនឯងបន្ទាប់មក អ្នកបំផ្លាញជាតិខ្លួនឯងទៀតនោះ គឺ ប្រជាពលរដ្ឋដែលមិនខ្វាយខ្វល់ពីបញ្ហារបស់ជាតិ ដូច្នេះសូមកូនខ្មែរគ្រប់រូបត្រូវឆ្លាក់ជាតិនិយមនៅ ក្នុងបេះដូងជានិច្ចនិរន្តតទៅ ដើម្បីថែរក្សាជាតិខ្មែរឲ្យគង់វង្សរហូតទៅផែនដីអស់អាយុកាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here