នគរបាលចរាចរណ៍ជើងទឹករាជធានីភ្នំពេញ ចុះរុះរើសំណង់មិនរៀបរយលើផ្ទៃទឹកទន្លេ ដែលភាគច្រើនជារបស់ជនជាតិវៀតណាម

0
10

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងទឹកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជាប់ទន្លេសហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះអនុវត្តតាមសេចក្តីណែនាំរបស់ សាលារាជធានីភ្នំពេញដែលផុតកំណត់នៃការរើបែត្រីផ្ទះចល័ត ក៏ ដូចជាសំណង់មិនរៀបរយ តាមដងទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមរំលឹកថារដ្ឋបាលរាជធានីភ្នំពេញបានដាក់កំហិតឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ១ (មួយ) សប្ដាហ៍ ។ ផុតរយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here