៣ថ្ងៃ! ចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេ បានជាង១ពាន់កន្លែង

0
18

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញបានប្រមាណ១៣៨១កន្លែង។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចុះត្រួតពិនិត្យនិងអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក អាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ គឺខណ្ឌជ្រោងចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ!ដោយការរុះរើបែចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹកនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ។ នៅក្នុងអំឡុងនៃការចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេលប៉ុន្មានថ្ងៃមកនេះ គេមិនឃើញមានការតវ៉ារឺប្រឆាំងណាមួយពីសំណាក់ក្រុមប្រជាពលរដ្ឋរស់នៅខុសច្បាប់នៅលើផ្ទៃទឹកនោះទេគឺពួកគាត់បានចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រមានចាត់វិធានការផ្លូវច្បាប់ចំពោះជនណារឹករូសចំពោះវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះ។កម្លាំងសមត្ថកិច្ចបន្តចុះអនុវត្តវិធានការរុះរើនេះឱ្យអស់មិនឱ្យមានការតាំងលំនៅឋាន រឺការប្រកបរបរអាជីវកម្ម អនាធិបតេយ្យលើផ្ទៃទឹកទន្លេនេះទៅមុខទៀតទេ។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឱ្យដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឱ្យនាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរងចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល។
បើយោងតាមរបាយការណ៍ឱ្យដឹងថារយៈពេល០៣ថ្ងៃនៃការអនុវត្តវិធានការរុះរើគឺថ្ងៃទី១២,១៣និងថ្ងៃទី១៤ ខែមិថុនា មានបែចិញ្ចឹមត្រី៧៦៣បែត្រូវបានរុះរើ ចំណែកផ្ទះបណ្តែតទឹក៦២៨ខ្នងក៏ត្រូវបានរុះរើផងដែរ។

សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យរុះរើឬចល័តផ្ទះបណ្តែតទឹកបែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដោយទុករយៈពេល៧ថ្ងៃ។ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះផងទៀតគឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាតរឺបាត់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here