បិទខ្ទប់ប៉ែកខាងជើងផ្សារណាត់ ក្នុងក្រុងបាត់ដំបង ក្រោយរកឃើញជាងកាត់ដេរម្នាក់ឆ្លងកូវីដ១៩

0
9

បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងសម្រេចបិទខ្ទប់ទីតាំងផ្សារណាត់ជាបណ្តោះអាសន្ន ទាំងយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ក្រោយរកឃើញអាជីវករម្នាក់ជាជាងកាត់ដេរវិជ្ជមានកូវីដ១៩។

យោងតាមរបាយការណ៍រដ្ឋបាលក្រុងបាត់ដំបងបានឲ្យដឹងថា នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលក្រុងបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ១នាក់ឈ្មោះ ម៉ូត សារីយ៉ា ដែលគាត់ប្រកបមុខរបរកាត់ដេរនៅក្នុងផ្សារណាត់ដែលតូបរបស់គាត់ស្ថិតនៅប៉ែកខាងជើងនៅផ្សារ និងមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្រុមទី 9 ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលក្រុងបាត់ដំបងអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក៏ដូចជាប្រកបអាជីវកម្មនៅចាប់ពីផ្លូវកណ្ដាលផ្សារទៅខាងជើងទាំងអស់ និងអ្នកពាក់ព័ន្ធមួយអ្នកជំងឺកូវីដ១៩ខាងលើសូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយនឹងធ្វើការផ្អាកលក់ដូរនៅប៉ែកខាងជើងជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានថ្លែងនៅលើផេកហ្វេសបុកផ្លូវការផ្ទាល់ខ្លួនថា “ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដេីម្បីទប់ស្កាត់ធំការរីករាលដាលនៃជំងឺកូវីត-19″៕

LEAVE A REPLY

Please enter your comment!
Please enter your name here