មេបក្យយុវជនកម្ពុជា! ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា គឺត្រូវប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុត

0
21

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុត។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានឲ្យដឹងថា “ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ឲ្យបានម៉ឺងមាត់បំផុតមិនត្រូវប្រើអារម្មណ៍នោះទេ”។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា កិច្ចការងារនេះ បើធ្វើមិនបានល្អទេគឺកម្ពុជាអាចនឹងជាន់ដានប្រវត្តិសាស្រ្តមិនខានឡើយ។ ខ្មែរសាមគ្គី ខ្មែរខ្លាំងខ្មែរបែកបាក់ ខ្មែរស្លាប់ ហើយសម័យលង្វែកវិនាសខ្ទិចខ្ទី គឺផ្តើមចេញពីការបែកបាក់ផ្ទៃក្នុងរបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here