រដ្ឋបាលក្រុងបាត់ដំបង សម្រេចបិទខ្ទប់ទីតាំងពាក់កណ្ដាលផ្សារណាត់ ប៉ែកខាងកើត និងផ្ទះពីរខ្នងជាបណ្ដោះអាសន្ន

0
6

បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងសម្រេចបិទខ្ទប់ពាក់កណ្ដាលផ្សារណាត់ប៉ែកខាងកើត និងផ្ទះ ២ខ្នងដែលជាផ្ទះរបស់អ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលមានឈ្មោះ ម៉ូត សារីយ៉ា និង ផ្ទះគ្រូពេទ្យម្នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ម៉ូត សារីយ៉ា ជាបណ្តោះអាសន្ន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

នាព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលក្រុង បាត់ដំបង អមដំណើរដោយលោកវីរ:សេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង, លោកវរ:សេនីយ៍ត្រី សំ វីឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង, លោកវេជ្ជបណ្ឌិត យស ពៅ ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ បានអញ្ជើញចូលរួមក្នុងការយកសំណាកនៅផ្ទះដែល រដ្ឋបាលសង្កាត់បានបិទខ្ទប់ចំនួន ២ខ្នង គឺផ្ទះឈ្មោះ ម៉ូត សារីយ៉ា និងផ្ទះលោកគ្រូពេទ្យដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ម៉ូត សារីយ៉ា។
លិទ្ធផលយកសំណាកដល់អ្នកដែលពាក់ព័ន្ធខាងលើមានចំនួន ៤នាក់ ក្នុងនោះរកឃើញអវិជ្ជមានចំនួន ២នាក់ និង វិជ្ជមានចំនួន ២នាក់ដែលត្រូវជាសាច់ញាតិរបស់ឈ្មោះ ម៉ូត ម៉ារីយ៉ា។
ចំពោះអ្នកដែលបានរកឃើញវិជ្ជមានទាំង ២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ដបាត់ដំបងដើម្បីសម្រាកព្យាបាល។

លោកអភិបាលក្រុងបានថ្លែងឱ្យដឹងថា ត្រង់ទីតាំងចាប់ពីផ្លូវពាក់កណ្ដាលផ្សារណាត់ប៉ែកខាងកើតត្រូវសម្រេចបិទខ្ទប់ សូម្បីតែអាជីវករដែលលក់ដូរតាមផ្ទះជាប់ផ្សារប៉ែកខាងកើតទាំងអស់ក៏ត្រូវបិទខ្ទប់រយៈពេល ១៤ថ្ងៃជាបណ្ដោះអាសន្នដែរជៀសវាងមានការឆ្លងរីករាលដាលដោយមិនដឹងខ្លួន ។លោកបន្តថា «ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ធំការរីករាលដាលនៃជំងឺកូវីដ១៩»៕

LEAVE A REPLY

Please enter your comment!
Please enter your name here