ចូលរួមត្រេកអរ! ស្រ្តីវិជ្ជមានកូវីដ១៩ម្មាក់ សម្រាលកូនបានដោយជោគជ័យ

0
8

ភ្នំពេញ៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង នៅព្រលប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១ បានសហការគ្នាជួយសម្រាល កូនឱ្យស្រ្តីវិជ្ជមានកូវីដ១៩ម្មាក់ ដែលជាករណីទី១ បានដោយជោគជ័យ។នេះបើយោងតាមហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុង។

ដោយប្រធានមន្ទីរពេទ្យ និងថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យខេត្តកោះកុង មានចក្ខុវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់បានរៀបចំត្រៀមមុន ជាស្រេចនូវបន្ទប់ សម្រាលដាច់ដោយឡែក និងបន្ទប់វះកាត់ដាច់ដោយឡែកត្រៀមសម្រាប់អ្នកដែលមានជំងឺឆ្លងតាមផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ១៩ ត្រូវសម្រាលកូន ឬជំងឺត្រូវវះកាត់បន្ទាន់ផ្សេងៗ ទើបធ្វើឱ្យការងារបានទទួលជោគជ័យ។

សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ផ្នែកសម្ភព ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរហូតទទួលបានជោគជ័យ ប្រកបដោយឆន្ទ: និងការទទួលខុសត្រូវខ្ពស់ ទោះជាត្រូវប៉ះពាល់ប្រឈមរាប់ម៉ោង ទៅនឹងជំងឺដែលគ្រប់គ្នាខ្លាចរអារយ៉ាងណាក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here