ឃាត់ខ្លួនជនជាតិឡាវ២នាក់ រឹបអូសថ្នាំញៀនជិត៥គីឡូក្រាម នៅខេត្តព្រះវិហារ

0
9

ភ្នំពេញ៖ ដោយ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារបង្ក្រាបករណីជួញដូរ គ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម។

សមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០៖៣២នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កម្លាំងរបស់ប៉ុស្តិ៍កំពង់កំស្រឡៅនៃវរ:ការពារព្រំដែនលេខ១០៥ ព្រមទាំងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ។

សមត្ថកិច្ចបន្ថែមជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖ ១៖ ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ និង២៖ ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ ដោយចាប់យកបាននូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៥កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម ៩៨៨.៨៤ក្រាម និងទូកយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here