សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់

0
11

ភ្នំពេញ៖ ជនជាតិចិន ២នាក់ លួចចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌខេត្តកោះកុង សហការជាមួយស្នាក់ការ សន្តិសុខចាំយាម ឃាត់ខ្លួន ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលរសៀលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យទាំង ២នាក់រួមមាន៖ ១.ឈ្មោះ Li Changqing ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ, ២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។

វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត ១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW-4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovac ចំនួន៦៥ដប, ធុងស្នោរក្លាសេថ្នាំចំនួន១, ម្ជុល,សារ៉ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន ៣គូ និងទឹកអាល់កុលចំនួន ៣ដប។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here