បច្ចុប្បន្នក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំណល់សំរាម ជាង១ម៉ឺនតោន

0
7

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយគ្រប់គ្រងសំរាមសំណាល់រឹងទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជនឱ្យ​មាន​ប្រសិទ្ធភាព និង​មានសុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមានណសំរាម​ក្នុង​មួយ​ឆ្នាំ​ៗមាន​ការ​កើន​ឡើងប្រមាណ ១៥%ក្នុងមួយឆ្នាំ។ ​

លោក នេត្រ ភក្ត្រា បញ្ជាក់ថា «បច្ចុប្បន្ន សំណល់សំរាមដែលបង្កើតឡើងនៅកម្ពុជា មួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤ លានតោន»។

ក្នុងកម្មវិធីប្រគល់និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់
ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពតដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងថាក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងបន្តថា៖«ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាហើយការញែកសំរាមតាមប្រភេទច្បាស់លាស់និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាននិងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។
លោកបានថ្លែងថាបច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here