រដ្ឋមន្ត្រីវប្បធម៌៖ មរណភាពរបស់ព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ ជាការបាត់បង់ដ៏ធំធេងនៃវិស័យសិល្បៈវប្បធម៏ខ្មែរ

0
12

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា មរណភាពរបស់ព្រឹទ្ធាចារ្យអាយ៉ៃជើងចាស់ លោកតា សាឡាត់ ជាការបាត់បង់ដ៏ធំធេងមួយទៀតនៃវិស័យសិល្បៈវប្បធម៏ខ្មែរ។

ព្រឹទ្ធាចារ្យអាយ៉ៃជើងចាស់ដែលពលរដ្ឋខ្មែរស្គាល់ថា តា សាឡាត់ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសារជំងឺសួត និងលើសឈាម ក្នុងជន្មាយុ៨០ឆ្នាំ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ភឿង សកុណា បានបញ្ជាក់ថា “នេះគឺជាការបាត់បង់ដ៏ធំធេងមួយទៀតនៃវិស័យសិល្បះវប្បធម៏ខ្មែរ។

លោកពូធ្លាប់បានផ្តល់សំណើចរាប់មិនអស់ចំពោះបងប្អូនជនរួមជាតិយើងរាប់ជំនាន់មកហើយ ថែមទាំងបង្ហាត់បង្រៀនសិល្បៈករជំនាន់ ក្រោយជាច្រើនរូបទៀតផង”។

លោក ស្រីថា គុណបំណាច់នេះ មានតម្លៃមិនអាចកាត់ថ្លៃបានទេ ហើយស្ថិតនៅជាប់ជានិច្ចក្នុងដួងចិត្តរបស់សិល្បៈករ និងទស្សនិកជនគ្រប់ៗរូប។
សូមវិញ្ញាណខន្ធ័ លោកពូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here