លោក ពេជ្រ ស្រស់! បើមិនបានពង្រីកទឹកដីទេសូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ

0
18

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ជាតិសាសន៍ខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ត្រូវរួមគ្នា ការពារទឹកដីឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេសូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៨ មិថុនានេះ លោក ពេជ្រ ស្រស់ឲ្យដឹងថា” ទ្រឹស្តីព្រះពុទ្ធ គឺថាគ្រប់ជីវិតសត្វក្នុងភពផែនដី និងក្រៅភពផែនដីក្តី នៅពេលស្លាប់ ឬបាត់បង់ជីវិតទៅ ដាច់ខាតត្រូវកើតមានកំណើតឡើងវិញ ផ្ទុយពីដែនដីប្រទេសមួយបើបាត់បង់ទៅជាតិសាសន៍ ដទៃហើយ គឺដែនដីនោះមិនកើតមកវិញទេ ដូច្នេះជាតិសាសន៍ខ្មែរយើងគ្រប់និន្នាការនយោបាយទាំងអស់ត្រូវរួមគ្នា ការពារទឹកដីជាតិសាសន៍ខ្មែរយើងឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេសូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here