សម្ដេចតេជោ​ ហ៊ុន​ សែន​ ពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩

0
10

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បានលុបចោល​កម្មវិធីទាំងអស់​ និងកម្មវិធីជួប​ រដ្ឋមន្ត្រីការបរទេសអង់គ្លេស​ នាពេលខាងមុខ ដោយសារសម្ដេច​ ជាប់ធ្វេីចត្តាឡីស័ក​ ១៤​ថ្ងៃ​ ចាប់ពីថ្ងៃទី១៣-២៧ ខែមិថុនា ឆ្នាំ ២០២១​ ក្រោយពីពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩។

តាមរយៈហ្វេសប៊ុក​ នារសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២១​ សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍ថា​ «ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១»។

សម្ដេចតេជោ​ បន្ដថា​ «ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេស សុំការយោគយល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នា នៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព»។

សម្ដេចតេជោ​ បន្ដថា​ ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែសម្ដេច​ នៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឲ្យមានមនុស្សចូលមកជិតសម្ដេចទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here