និយាយថាទេចំពោះគ្រឿងញៀន! នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីប្រើប្រាស់គ្រឿងញៀន

0
12

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៥នាទី បានសហកាការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគារ ធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ២លើក ក្នុងបទល្មើសជាក់ស្តែង។

អធិការនគរបាលស្រុកមោងឫស្សី បានអោយដឹងថា នៅចំណុចក្រុមទី៤ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសគ្រឿងញៀនខុសច្បាប់ចំនួន០២នាក់ ១.ឈ្មោះ សេង ស៊ីឡុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៣.ឈ្មោះ ធា រដ្ឋា ហៅ រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្ញស្សី១ ឃុំមោង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

វត្តុតាងដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៦ថង់ ទម្ងន់ ៧,៣៦ក្រាម ទូរស័ព្ទចំនួន ១គ្រឿង និងកាបូប១។

ដោយឆ្លងតាមចម្លើយសាភាពរបស់ជនសង្ស័យឈ្មោះ សេង ស៊ីឡុង ភ្លាមៗនោះសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចក្រុមទី១ ភូមិគារ៣ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ១.ឈ្មោះ នី សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ រុន ដេវីដ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ជាលទ្ធផលសមត្ថកិច្ចបានដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៣ថង់ ទម្ងន់ ០,៧៥ក្រាម ដែកកេះ២ និងឧបករណ៍ប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here