ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​១៦​នាក់​ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​

0
7

​ភ្នំពេញ៖​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៦​នាក់​ (​ស្រី​ចំនួន​១០​នាក់​)​ ជឿ​តាម​មេខ្យល់​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ធ្វើការ​អប់រំ​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ភូមិ​សង្កែ​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម​ព្រឹក​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០២១​។​

​លោក​ សឹ​ង្ហ​ ទុំ​ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១១​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១១​ ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​ លឹ​ម​ វ​ណ្ណា​រិ​ទ្ធ​ បាន​ ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង​ប្តូរ​វេន​គ្នា​ សហការ​ជាមួយ​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ ដើម្បី​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​ និង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ចូល​ទៅ​ក្នុង​សហគមន៍​។​

​លោក​បន្ត​ថា​ ខណៈ​កងកម្លាំង​ចម្រុះ​ល្បាត​ ក៏​បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​បម្រុង​លួច​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ​ ចំនួន​១៦​នាក់​ (​ស្រី​១០​នាក់​)​ ហើយ​បាន​ធ្វើការ​ឃាត់​ពួក​គាត់​។​ ក្រោយ​ពី​ឃាត់ខ្លួន​ កម្លាំង​បាន​ ណែនាំ​ពួក​គាត់​កុំ​បន្ត​ចាញ់បោក​មេខ្យល់​ដែល​តែងតែ​បញ្ចុះបញ្ចូល​ នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ដោយ​មិន​គិត​ពី​សុវត្ថិភាព​ និង​ខាតបង់​ប្រាក់​ជា​បន្តបន្ទាប់​ ជា​ពិសេស​សូម​បន្ត​ចូលរួម​អនុវត្ត​វិធានការ​ ៣​កុំ​ ៣​ការពារ​ ឲ្យ​បាន​ទាំងអស់​គ្នា​។​

​ក្រោយ​ពី​អប់រំ​រួច​ បាន​បញ្ជូន​ពួក​គាត់​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ និង​បន្ត​ស្រាវជ្រាវ​រក​មេខ្យល់​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here